Saturday, July 5, 2014

សហរដ្ឋ​​​​អាមេរិក​ប្រារព្ធ​​​ទិវា​ឯករាជ្យ​ជាតិ

VOA News

នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ពាស​ពេញ​សហរដ្ឋ​អាមេរិក ប្រជា​ពលរដ្ឋ​អាម៉េរិកាំង​នាំ​គ្នា​ប្រារព្ធពិធី​បុណ្យ​រំលឹក​ខួប​ទី​២៣៨​នៃ​ឯករាជ្យ​របស់​ប្រទេស​ខ្លួន​ពី​ប្រទេសអង់គ្លេស​ ដោយ​មាន​ការ​ហែ​ក្បួន​ ការ​ធ្វើ​ម្ហូប​យក​ទៅ​ញាំ​ខាង​ក្រៅផ្ទះ​ ការ​ដុត​កាំជ្រួច​ ការ​ជិះ​សេះ​ និង​កា​រ​ប្រគំ​ដូរ្យតន្ត្រី​ជា​ដើម។​ នៅ​ថ្ងៃទី​៤​ កក្កដា ជា​រៀង​រាល់​ឆ្នាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ មានការ​សំដែង​ឆាក​ល្ខោន​បង្ហាញ​ឥស្សរជន​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ ដូច​ជា​លោក​ Thomas​ Jefferson លោក Benjamin​ Franklin​ និង​ John​ Adams​ ដែល​នឹង​អាន​សេចក្ដី​ប្រកាស​ឯករាជ្យ។​ នៅ​យប់​ថ្ងៃ​សុក្រ​នេះ​ នឹង​មាន​ការ​ប្រគំ​ដូរ្យតន្ត្រី​និង​ការ​អុច​កាំជ្រួច​នៅ​ទីលាន​ជាតិ National Mall។​ ការ​ប្រគំ​ដូរ្យតន្ត្រី​ដែលរួម​មានសិល្បករ​ Frankie​ Valli,​ Patti​ Labelle,​ Michael​ McDonald,​ Muppets​ និង​ the National​ Symphony​ Orchestra។​ ក៏​ប៉ុន្តែ​ធាតុអាកាស​ប្រហែល​អាច​មាន​ផល​ប៉ះពាល់​ខ្លះ​ទៅ​លើ​ផែនការ​របស់​ពលរដ្ឋ​ជា​ច្រើន​លាន​នាក់​ដែល​បម្រុង​សំដែង​ការ​អបអរ​សាទរក្នុង​ទិវា​ឯករាជ្យ​នេះ​ ដោយ​សារ​មាន​ខ្យល់​ព្យុះ​ Hurricane​ ឈ្មោះ​ Arthur​ ដែល​បោក​មក​លើ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​របស់​សហរដ្ឋ​អាមេរិក៕

Music Videos

Image and video hosting by TinyPic

អង្គការនិងមជ្ឈមណ្ឌល

Blog Archive - បណ្ណសារកំណត់​ហេតុ